ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល
ដោយទទួលបានបញ្ជាដឹកនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យ
នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០១ និង ០០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ចំនួន០៨នាក់ ជាក្រុមក្មេងទំនើង ដែលមានឈ្មោះថា ក្រុម ចាក់ស្លុយ (SJ) ពាក់ព័ន្ធប្រព្រឹត្តបទល្មើសចំនួន ០១ ករណី បញ្ជូនមកការិយាល័យដើម្បីសាកសួរចាត់ការតាមនីតិវិធី ៖
ករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស(ព្រួតគ្នាដេញវាយនិងយកដាវកាប់ម៉ូតូបណ្តាលឲ្យខូចខាតចំនួន០១គ្រឿង) និងបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចម៉ាត 7eleven ផ្ទះលេខ១០៣AA ផ្លូវលេខ៦៣ ប្រសព្វផ្លូវលេខ១៨៤ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ២៣ នាទី ។
ជនសង្ស័យចំនួន ០៨ នាក់ ក្រុម ក្មេងទំនើងឈ្មោះ ចាក់ស្លុយ (SJ)
១-ឈ្មោះ ចាន់ថា រតនា ហៅ ក្តាម ភេទ ប្រុស អាយុ ១៨ឆ្នាំ
២-ឈ្មោះ ម៉ូត អ៊ីមរ៉ន ភេទ ប្រុស អាយុ ១៧ឆ្នាំ
៣-ឈ្មោះ ស៊ិន សីហា ភេទ ប្រុស អាយុ ១៦ឆ្នាំ
៤-ឈ្មោះ ចេង ដេវីត ភេទ ប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ ឈុន លីហ្សា ភេទ ប្រុស អាយុ ១៧ឆ្នាំ
៦-ឈ្មោះ ផន ស៊ីផាន់ ភេទ ប្រុស អាយុ ២០ ឆ្នាំ
៧-ឈ្មោះ គង់ សែនសម្បត្តិ ភេទ ប្រុស អាយុ ១៧ ឆ្នាំ
៨-ឈ្មោះ លី សុធារ៉ា ភេទ ប្រុស អាយុ ១៦ ឆ្នាំ
វត្ថុតាងចាប់យក
១ ម៉ូតូចំនួន២ គ្រឿង
២ ដាវកែឆ្នៃចំនួន ២ ដើម
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។