សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហោះសារតាមរយៈ ផេកហ្វេសហ៊ុក និង ប្រព័ន្ធសង្គមតេលេក្រាម របស់ សម្តេច ដែលមានខ្លឹមសារថា÷ ប៉ុន្មានថ្ងៃនេះមានការលើកឡើង ថាខ្ញុំសម្រេចឲ្យបើកការដ្ឋាន
សាងសង់ព្រែកជីកហ្វូណន តេជោ នៅថ្ងៃ១២មិថុនា២០២៤។ មិនមានរឿងបែបនេះទាល់តែសោះ។ ការសម្រេចបើកការដ្ឋាន
សាងសង់នៅពេលណាវាជាសិទ្ធផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ មានតែការបំភ្លឺតាមបណ្តាញសង្គមបែបនេះទេទើបពន្លត់ភ្លើង
បានឆាប់ដោយមិនព្រួយអង្គុយបក់ផ្សែង៕