សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃ សុក្រ ទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤។
នេះជាលើកទី២ ដែលបានជួបប្រជុំជាមួយឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាយន្តការប្រមូលផ្តុំពហុគំនិតជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រជាធិបតេយ្យ និងប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។