ខេត្តពោធិ៍សាត់៖ ចាប់បាន ជនសង្ស័យ ករណីកាប់ម្ចាស់លុយ ៣៦ម៉ឺនរៀល រត់គេចខ្លួនដល់ស្រុកវាលវែង កកាលពីវេលាម៉ោង ១៣និង០០នាទី នៅចំណុចខាងជេីង រង្វង់មូលប្រម៉ោយ ក្នុងភូមិ ប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានចុះបង្ក្រាបមុខសញ្ញា ឃាតកម្ម ប្រព្រឹត្តកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០២៤ កាលពីវេលាម៉ោង ១៧និង៣០នាទី នៅភូមិពោធិលេី ឃុំត្រេីយស្លា ស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនមកស្រុកវាលវែង។
ជនសង្ស័យ ឈ្មោះ ឡុង ឈាវ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងដែក ។
បច្ចុប្បន្នសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីសួរនាំចាត់ការបន្តតាមនិតិវិធី៕