មានជនមួយក្រុមមកកុហសប្រធានក្រុម ក្នុងភូមិដំណាក់ធំ៥ ថា ប្រធានភូមិដំណាក់ធំ៥ អោយមកចែក វែនតា ជូនប្រជាពលរដ្ឋ ទីបំផុតដូចត្រូវថ្នាំសណ្តំមកលក់ផលិតផលឲ្យប្រជាពលរដ្ឋ ម្នាក់ៗអស់លុយ ២០ដុល្លារ ឡើងទៅ។
តាមប្រភព ភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី បានអោយដឹងថា ពួកក្រុមនោះបានចូលមកដល់ស្នាក់ការភូមិដំណាក់ធំ៥ ហើយប្រាប់មេភូមិថា អង្គការបារំាង មិនបានមកសូមចែកវែនតាទេ ក្រុមនោះគ្រាន់តែចូលដល់ក្នុងស្នាក់ការភ្លាម ក្រុមនោះក៏លាចេញមកវិញ ថាទៅហូបបាយ។ បន្ទាប់មកទៀតក្រុមនោះក៏លេចមុខមកខាងក្រោយសាលាប៊ែលធី ផ្លូវទី១ នៅក្នុងភូមិ ដំណាក់ធំ៥ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ មកកុហសប្រធានក្រុមថា លោកប្រធានភូមិអោយមកចែកវែនតា ទើបមានការប្រមែប្រមូលប្រជាពលរដ្ឋនៅក្នុងភូមិបានចំនួន ៤០នាក់ ជួបជុំគ្នានៅក្នុងផ្ទះ ដោយម្នាក់ៗមុននិងចូលរួមជួបជុំគ្នាគេអោយលាបផលិតផលរបស់គេគ្រប់ៗគ្នា ជាហេតុធ្វើអោយពួកគាត់វង្វេងស្មារតីតាមតែពួកក្រុមនោះប្រាប់ គេអោយទិញផលិតផលរបស់គេគឺទិញ ដោយក្នុងមួយដប់តម្លៃ២០ដុល្លារ ឡើងទៅ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា គេប្រាប់ថាមកចែកវែនតា បែជាមកលក់ផលិតផលទៅវិញដោយម្នាក់ៗទិញមួយដប់ អ្នកខ្លះទិញពីរដប់ ហើយក្នុងមួយដប់តម្លៃ ២០ដុល្លារឡើង ទៅ។
ប្រភពពីប្រជាពលរដ្ឋដដែលបានអោយដឹងថា ពួកក្រុមនោះ គេបានហាមឃាត់មិនអោយអ្នកណាថតសកម្មភាពពេលជួបជុំគ្នានោះទេ រហូតដល់ពេលដែលគេលក់ផលិតផលអោយគ្រប់មនុស្សអស់ ពួកនោះនាំគ្នាប្រញាប់ប្រញាល់យ៉ាងលឿនចាក់ចេញពីទីតាំងនោះ។
សូមបញ្ជាក់ថា សូម្បីតែលោកស្រី ចាន់ ណារី ដែលជាក្រុមប្រឹក្សាសង្កាត់ ក៏បានទិញផលិតផលនិងដែរ ដោយលោកស្រីមិនបានចាប់អារម្មណ៍ថាមាន ឃុំ សង្កាត់ដឹងឮនោះទេ ព្រោះថា មានមនុស្សជាច្រើននៅកណ្តាលភូមិនាំគ្នាទិញផលិតផលនោះ។