ខេត្តកំពង់ឆ្នាំង៖ កម្លាំងអាវុធហត្ថក្រុងកំពង់ឆ្នាំង ឃាត់ខ្លួនជនសង្ស័យ បាននៅវេលាម៉ោង ១៧ និង២០នាទី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធជនសង្ស័យ ឈ្មោះ ឌួង ច័ន្ទរតន ពីបទ រំលោភសេពសន្ថវៈ លើក្មេងស្រី អាយុ ១៦ឆ្នាំ។
ប្រតិបត្តិការដឹកនាំកម្លាំងដោយលោកវរសេនីយ៍ត្រី អ៉ឹម លីអ៉ីម មេបញ្ជាការក្រុងកំពង់ឆ្នាំង ដោយកម្លាំងអាវុធក្រុងកំពង់ឆ្នាំង ចំនួន០៦នាក់ប្រេីប្រាស់រថយន្តចំនួន០១គ្រឿង ម៉ូតូ ចំនួន ០២ គ្រឿង។
មុនពេលកើតហេតុ ជនសង្ស័យឈ្មោះ ឌួង ច័ន្ទរតន បានឆាតហៅក្មេងស្រីរងគ្រោះអាយុ ១៦ឆ្នាំ អោយមកលេងផ្ទះជនសង្ស័យ នៅចំណុចភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បន្ទាប់មកទៀតក្មេងស្រីរងគ្រោះបានមកតាមការឆាត មកតែម្នាក់ឯងដល់ផ្ទះជនសង្ស័យ ដោយឃើញមានឱកាសល្អបែបនេះជនសង្ស័យក៏ធ្វើសកម្មភាពរំលោភតែម្តង។
អត្តសញ្ញាណ ជនសង្ស័យ ឈ្មោះ ឌួង ច័ន្ទរតនះ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរជាងថតរូប រស់នៅភូមិ ស្រែព្រីង សង្កាត់ កំពង់ឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង និង អត្តសញ្ញាណជនរងគ្រោះ ……. ភេទ ស្រី អាយុ ១៦ ឆ្នាំ រស់នៅភូមិ ផ្សារឆ្នាំង សង្កាត់ ផ្សារឆ្នាំង ក្រុង កំពង់ឆ្នាំង ខេត្ត កំពង់ឆ្នាំង ។
សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ឌួង ច័ន្ទរតនះ ត្រូវជាកូនសិស្សទេវតាដើរដី។
វត្ថុតាងចាប់យករួមមាន÷
១- ទូរស័ព្ទដែ ម៉ាក iphone 13 ពណ៍ទឹកសមុទ្រ ចំនួន ០១ គ្រឿង ។
បច្ចុប្បន្ន: ជនសង្ស័យនិងវត្ថុតាងខាងលើកំពង់អនុវត្តតាមនីតិវិធី ។