សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឲ្យលោក ប្រធានក្រុមហ៊ុន Daejoo KC Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group ជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ Daejoo KC Group ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨៨ ដែលមានប្រតិបត្តិការអាជីវកម្ម លើវិស័យដូចជា ឧស្សាហកម្មដែក ភស្តុភារកម្ម (Logistic) ឧស្សាហកម្មគីមី គ្រឿងបម្លាស់រថយន្ត សំណង់ និងឧស្សាហកម្មថាមពល ។ Daejoo KC Group ក៏មានក្រុមហ៊ុនបុត្រសម្ព័ន្ធ CAMKO Motor Co.Ltd., នៅកម្ពុជាផងដែរ ដោយបានផ្តល់នូវ សេវាកម្មថែទាំ និងផ្លាស់ប្តូរគ្រឿងបន្លាស់រថយន្តម៉ាកHyundai នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤។

CATEGORIES
Share This