សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យលោក ប្រធានក្រុមហ៊ុន Daewoo E&C ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក JUNG Wonju ប្រធានក្រុមហ៊ុន Daewoo E&C ជួបសម្តែងការគួរសម និងពិភាក្សាការងារ ។
Daewoo E&C គឺជាក្រុមហ៊ុនឈានមុខគេនៃឧស្សាហកម្មសំណង់នៅសាធារណរដ្ឋកូរ៉េ ដោយមាន អាយុកាលជាង ៥០ឆ្នាំមកហើយ ។ ក្រុមហ៊ុន Daewoo E&C បានដើរតួនាទីដ៏សំខាន់ ក្នុងការចូលរួមនូវវិវត្តសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់សាធារណរដ្ឋកូរ៉េ ។ ក្រុមហ៊ុន មានប្រតិបត្តិការអាជីវកម្មសំខាន់ៗដូចជា៖ ការអភិវឌ្ឍលំនៅឋាន រោងចក្រថាមពល និងការផ្តល់ផលប័ត្រជាសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ព្រឹកថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤។
CATEGORIES ព័ត៌មានអន្តរជាតិ