កាលពីវេលាម៉ោង៦:០០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤ ម្សិលមិញនេះ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈម៉ាក Toyota HiAce ចំនួន១គ្រឿង ខណៈពេលដែលកំពុងដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ត្រូវបានម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ចំនួន១គ្រឿង ជិះដោយបុរសម្នាក់ ក្នងល្បឿនលឿន សង្ស័យប្រញាប់ ជ្រុលទៅបុកពីក្រោយ បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ បាក់ដៃស្តាំ បែកក្បាល ចំណែកឯរថយន្ត និង ម៉ូតូ រងការខូចខាត ដែលមានទីតាំងស្ថិតនៅលើស្ពានអាកាសផ្សារដីហុយ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈម៉ាក Toyota Hiace ពណ៌សលាយក្រហម ពាក់ស្លាកលេខ រដ្ឋ12 2-1129 ចំនួន១គ្រឿង កំពុងដឹកជនរងគ្រោះ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ដោយធ្វើដំណើរតាមផ្លូវវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ឆ្ពោះទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូម៉ាក ហុងដាឌ្រីម មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-0199 ចំនួន១គ្រឿង ជិះដោយយុវជនម្នាក់ ក្នងល្បឿនលឿន សង្ស័យប្រញាប់ ជ្រុលទៅបុកពីក្រោយរថយន្ត បណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ បាក់ដៃស្តាំ បែកក្បាល ចំណែកឯរថយន្ត និង ម៉ូតូ រងការខូចខាត ថែមទាំងបង្អាក់ដំណើរការងាររបស់រថយន្តសង្គ្រោះទៀតផង។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលនៅក្នុងរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈ រួមទាំងអ្នកជិះម៉ូតូម៉ាក ហុងដា ឌ្រីម សង់ សេ១២៥ ដែលរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យព្រះកុសុមៈចំនួន១គ្រឿងទៀត ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដើម្បីជួយសង្រោះ៕