នារីជាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន នៅលើស្ពានសេកុង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ (ព័ត៌មានបឋម)ករណី ស្ត្រី ម្នាក់ លោក ពី លើស្ពាន  នៅថ្ងៃទី១៥ឧសភា២០២៤នេះ មានការភ្ញាក់ផ្អើល ដោយនារីជាមន្រ្តីនគរបាលចរាចរណ៍ម្នាក់ សង្ស័យមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់ណាទេ បានជាគិតខ្លី សម្រេចចិត្តធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន នៅលើស្ពានសេកុង ខេត្តស្ទឹងត្រែង ហើយបាន លិចទៅក្នងទឹកបាត់មិនទាន់ដឹងថាស្លាប់ ឬរស់នោះទេ បន្សល់ទុកនៅ ស្បែកជើងនឹងរថយន្តសេរីទំនើបមួយគ្រឿងលើស្ពានសេកុងនោះ។