មណ្ឌលគីរី: បុរសម្នាក់ មានប្រពន្ធកូនរួចហើយ នៅទៅតាមស្រលាញ់ ស្រ្តីម្នាក់ដែលជាគ្រូពេទ្យ ប៉ុន្តែត្រូវនារីរូបនោះបដិសេដ ផ្ទុះជាជម្លោះ ទាញកាំភ្លើង AK 47 បាញ់ប្រហារបណ្ដាលឲ្យស្លាប់ នៅក្នុងបន្ទប់ប៉ុស្ដិ៍សុខភាពអណ្ដូងក្រឡឹង ហើយគ្រាប់ផ្លាតទៅត្រូវកូនស្រី របស់ជនរងគ្រោះអាយុ៦ឆ្នាំ រងរបួសថែមទៀត។ ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។