ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ចោលប្រពន្ទកូនភ្លាមៗ បន្ទាប់ពីយកគ្រាប់យុទ្ធភ័ណ្ឌនៅសល់ពីសម័យសង្គ្រាមទៅដំបណ្ដាលឱ្យផ្ទុះ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅក្នុងភូមិត្រាំង ឃុំភ្នំដី ស្រុកភ្នំស្រុក។
មុនពេលកើតហេតុ បុរសម្នាក់ដែលជាជនរងគ្រោះ បានរើសយកគ្រាប់D k75 ពីចម្ការយកមកទុកនៅនឹងរបងផ្ទះរយៈពេលមួយឆ្នាំកន្លងមកហើយ ដើម្បីរក្សាទុកលក់ឱ្យអេតចាយ ដោយសារតែការទុកចោលនៅតាមរបងផ្ទះយូរពេកបុរសខាងលើក៏បានសម្រេចចិត្តយកគ្រាប់ដែលមិនទាន់ផ្ទុះនោះមកដំទុកសម្រាប់លក់ឱ្យអេតចាយម្ដងទៀត ប៉ុន្តែអកុសលគ្រាប់ក៏ផ្ទុះបណ្ដាលឱ្យស្លាប់តែម្ដង៕