ភ្នំពេញ ៖ ជនសង្ស័យ០២នាក់ ម្នាក់ជាមន្រ្តីយោធា និងម្នាក់ជាមុខសញ្ញាចោរប្លន់ ដែលបានបាញ់ ទៅលើមនុស្ស៣នាក់បណ្តាលឲ្យរងរបួស កាលពីវេលាយប់ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចជិះរថយន្តម៉ាក NISSAN រត់គេចខ្លួន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់។