តូបលក់សម្ភារ:គ្រឿងជ័រចំនួន១ល្វែង រងការខូចខាតក្នុឧបទ្ទវហេតុអគ្គិភ័យឆាបឆេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា……………

តូបលក់សម្ភារ:គ្រឿងជ័រចំនួន១ល្វែង រងការខូចខាតក្នុឧបទ្ទវហេតុគ្រោះថ្នាក់អគ្គិភ័យមួយ ត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិនី កាលពីវេលាម៉ោង ១ និង០០នាទីរំលងអាធ្រាត នាទី០៤ ខែឧសភា ឆ្នាំ២០២៤     ដែលមានទីតាំងស្ថិតនៅ ភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា  តូបលក់សម្ភារ:គ្រឿងជ័រចំនួន១ល្វែង ដែលត្រូវបានអគ្គិភ័យឆាបឆេះខាងលើនេះ មិនទាន់ត្រូវបានដឹងពីមូលហេតុនៅឡើយទេ ក៏ប៉ុន្តែត្រូវបានប្រជាពលរដ្ឋបានដាក់ការសង្ស័យថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិនី។ ចំណែកឯម្ចាស់តូបលក់គ្រឿងជ័រ មិនទាន់ត្រូវបានស្គាល់នៅឡើយ។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់អគ្គិភ័យខាងលើនេះ  មិនទាន់ត្រូវបានដឹងពីមូលហេតុ នៅឡើយទេ ដោយសមត្ថកិច្ចកំពុងស្រាវជ្រាវអំពីរឿងនេះ។ ចំណែកទំហំនៃការខូចខាតដោយសារអគ្គិភ័យខាងលើនេះ ប្រមាណជា៨០ភាគរយ៕