អូមីក្រុងកើនឡើងហើយ! ករណីឆ្លងថ្មី ៣៧នាក់ ជាប្រភេទអូមីក្រុងទាំងអស់ និងករណីជាសៈស្បើយថ្មី ១៦នាក់ សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២

 

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញលិខិត ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ៣៧នាក់ ជាប្រភេទអូមីក្រុងទាំងអស់ និងអ្នកជាសះស្បើយថ្មីចំនួន ១៦នាក់ និងអ្នកស្លាប់ថ្មីចំនួន ០នាក់ និងករណីអូមីក្រុងឆ្លងក្នុងសហគមន៍ ១២២នាក់ និងករណីឆ្លងថ្មីចំនួន ១៩នាក់ ជាករណីបំប្លែងថ្មី អូមីក្រុង (Omicron) ទាំងអស់ សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២។

ករណីសរុបទូទាំងប្រទេស 《កូវីដ-១៩》និងករណីបំប្លែងថ្មី អូមីក្រុង (Omicron) ៖
អ្នកឆ្លងសរុប= ១២០,៩១៤នាក់
អ្នកជាសះស្បើយសរុប= ១១៧,១៦២នាក់
អ្នកស្លាប់= ៣,០១៥នាក់
អ្នកដំណើរពីបរទេសចំនួន ២០,២០៨នាក់៕

គូរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មានករណីអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ០នាក់ ៕