ខេត្តព្រះសីហនុ៖ រថយន្ដ០១គ្រឿង ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យឆេះក្បាលរថយន្តយ៉ាងសន្ធោរសន្ធៅ ស្ថិតនៅក្នុងភូមិ សំរុងក្រោម ឃុំ សំរុង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។
ម្ចាស់រថយន្តឈ្មោះ ចៅ រាម ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅរស់នៅភូមិ ស្ទឹងច្រាល ឃុំ អូរបាក់រទេះ ស្រុក កំពង់សិលា ខេត្តព្រះសីហនុ។
កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានសហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរុង បានយករថយន្ដពន្លត់អគ្គិភ័យរបស់អធិកាដ្ឋាន ចំនួន០១ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០១គ្រឿង និងបំពង់ពន្លត់អគ្គិភ័យអស់ចំនួន០៤ធុង បានរលត់ទាំងស្រុង ៕