ព្រះសីហនុ៖ ជនជាតិចិនពីរក្រុម បានដេញកាប់គ្នាតាមផ្លូវសាធារណៈបង្កការភ្ញាក់ផ្អើលទាំងកណ្តាលយប់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាលជាច្រើននាក់។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង៣យប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវលេខ៤០០ ត្រង់ចំណុចហាងបាយមួយកន្លែង ទល់មុខកាស៊ីណូយ៉ាឌូលី រហូតទៅដល់មុខកក្លិបអូស្កា ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។
តាមការបញ្ជាក់របស់សមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅពីវេលាម៉ោង៣យប់រំលងអធ្រាត្រ ថ្ងៃទី២ ពលរដ្ឋបានឃើញជនជាតិចិនប្រុស ស្រី ចំនួនពីរក្រុម ដេញកាប់គ្នាទៅវិញទៅមកដោយមិនញញើត ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំង នឹងធ្វើការអន្តរាគមន៍យ៉ាងចិត្តទុកដាក់រួមគ្នា។
ជាក់ស្តែងក្នុងហេតុការណ៍នេះ បានបណ្ដាលឱ្យបុរសជនជាតិចិនពីរនាក់រងបួស ម្នាក់របួសដៃ និងម្នាក់ទៀតរបួសជើងចំណែកប៉ាក់ពួកជាច្រើននាក់ទៀតបានរងរបួសធ្ងន់។ សមត្ថកិច្ចបានបន្ថែមថា ក្រោយអន្តរាគមន៍ ឃាត់ខ្លួនអ្នកពាក់ព័ន្ធបានចំនួន៥នាក់យកមកសាកសួរ (តែម្នាក់ទៀតបានស្លាប់) រីឯ៤នាក់ទៀតបច្ចុប្បន្នកំពុងតែសួរនាំបន្តនៅស្នងការនគរបាលខេត្តព្រះសីហនុដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕