ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ និងក្រុមបុគ្គលិកសណ្ឋាគារកាំបូឌីយ៉ាណា និងសណ្ឋាគារសូហ្វីតែលភ្នំពេញ ប្រមូលផ្ដុំគ្នាដាក់លិខិតស្នើសុំកិច្ចអន្តរាគមន៍ ពីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវ: លោក ហេង សួរ ក្នុងទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែត្រូវបានអាជ្ញាធររារាំងព្យាយាមបំបែកពួកគេមិនឱ្យប្រមូលផ្ដុំនៅខាងមុខក្រសួង។