រថយន្ដ JEEP ស្លាកលេខ នគរបាល 2-1188 បុករថយន្ដ AUDI Q7 ភ្នំពេញ 2BB-2789រងការខូចខាតរថយន្ដ AUDI Q7 មួយចំហៀងខាងស្ដាំយ៉ាងធ្ងន់ធ្ងរ

⭕️  រថយន្ដ JEEP ស៊េរីទំនើប ស្លាកលេខ នគរបាល 2-1188 បុករថយន្ដ AUDI Q7 ភ្នំពេញ 2BB-2789
ដែលចតបញ្ច្រាស់ទិសចរាចរណ៏ និងកង់បីឥណ្ឌា នៅខាងមុខភោជនីដ្ឋាន SAVAGE មួយកន្លែង រងការខូចខាតរថយន្ដ AUDI Q7 មួយចំហៀងខាងស្ដាំយ៉ាងធ្ងន់ធ្ងរ…❗️

កើតហេតុនៅវេលាម៉ោង ១២:៥០ នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវ៣០៦ កែងផ្លូវ៦៣ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕P27