នៅថ្ងៃ ២៩ មេសា ២០២៤ នេះ យុវជនម្នាក់ ទើបលាចាកសិក្ខាបទបានមួយថ្ងៃ ដឹកមិត្តស្រីទៅទទួលសញ្ញាប័ត្រ នៅខេត្តកំពត ជួបគ្រោះថ្នាក់ចរាចរ បណ្តាលអោយបាត់បង់ជីវិតទាំង ២ នាក់ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា អន្ទិតឈ្មោះ ទី មុន្នី អាយុ ២៤ ឆ្នាំ នៅភូមិព្រិច សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និង មិត្តស្រីឈ្មោះ សល្យ ស្រីនាថ អាយុ ២១ ឆ្នាំ មានទីលំនៅភូមិធ្នង់ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។
មុនពេលកើតហេតុ ជនរងគ្រោះ ទី មុន្នី បានបបួលមិត្តភក្ដិស្រី ដែលរៀននៅសាកលវិទ្យាល័យជាមួយគ្នា នៅខេត្តកំពត តែមិនទាន់បានដល់គោលដៅផង ក៏ត្រូវរថយន្តធុនធំមួយគ្រឿងកៀរ ចូលក្រោមកង់រថយន្ត បណ្ដាលឱ្យបាត់បង់ជីវិតទាំង ២ នាក់ ៕