សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនឆ្លើយតបចំពោះលោកលោកសាពូនមីដាដាថា ៖ លោកសាពូន មីដាដាបានបង្ហោះសារដោយនិយាយថាខ្ញុំ និងភរិយាបានជួយគាត់ចំនួន6,7លានដុល្លារ ព្រមទាំងផ្ទះនិងឡាន។ច្រើនណាស់កូនបើកូនទទួលបានមែនតើកូនយកទៅណា?។ តើកូនឆ្កួតឬក៏ឡប់ឬចង់អួតទៅអ្នកដ៏ទៃ?ជាង១០ឆ្នាំមុនពុកម៉ែបានហៅកូនទាំងពីរនិងចៅទៅលេងផ្ទះមានឯករាជ្យនិងបានផ្តល់ប្រាក់៣០មុឺន
ដុល្លារសម្រាប់ពួកកូន ទិញផ្ទះនៅ។ ក្រោយមកដោយឃើញថាមារយាទកូនទាំងពីរមិនកើតពុកម៉ែបដិសេដ្ឋមិនជួយកូនទៀតទេទោះកូនបានសុំមកទៀតដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ដែលគ្មានលុយបង់រំលោះឲ្យគេ។កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូនតែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេតែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយះការបង្ហោះសារបែបនេះទៅវិញ។
លុយជិត៧លានដុល្លារវាច្រើនណាស់ដែលពុកគ្មានលទ្ធភាព ផ្តល់ឲ្យកូននោះឡើយ៕