បើទប់ស្កាត់មិនទាន់ច្បាស់ជាប្រជាពលរដ្ឋចាញ់បោកលោក ជួន គន្ធា ជិត៣លានដុល្លារក្នុងមួយសប្តាហ៍ ក្រោមរូបភាព ធ្វើនំអត់ម្សៅ ដោយប្រើយុទ្ធសាស្រ្ត ចែកដីអោយប្រជាពលរដ្ឋក្នុងម្នាក់មួយឡូត៍ បន្ទាប់មកបង់លុយ៤៥០ដុល្លារ ដើម្បីយកទៅធ្វើប្លង់អោយ តែទីបំផុតបោកសោះ ដីនៅចំណុចភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
កម្លាំងនគរបាលបានចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ។
ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាមដីកាបញ្ជារបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ។