បែកធ្លាយ ល្បិចធ្វើនំអត់ម្សៅ របស់ បុគ្គលឈ្មោះ ជូន គន្ធា ដែលបានឈូសឆាយដីរដ្ឋ បំផុសប្រជាពលរដ្ឋអោយយកដីរដ្ឋខុសច្បាប់ ដីនៅចំណុចភូមិរោងម៉ាស៉ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានខ្លឹមសារថា៖ តាមការឡាយ វីឌីអូរបស់ផេក KH PLUS NEWS ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជូន គន្ធា បានធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ នៅចំណុចភូមិរោងម៉ាស៉ីន ងតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេដ្ឋីមិនទទួលស្គាល់ដឹងឮលើករណីខាងលើ ព្រោះការអះអាងរបស់បុគ្គលខាងលើ ជាដីស្ថិតក្នុងជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាចកាប់ឆ្ការ ទន្រ្ទាន រឺឈូសឆាយលើដីនោះបានឡើយ។