ករណី គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្ត និងម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ

ខេត្តកំពង់ស្ពឺ៖ កាលពី រសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២៤ បុរសម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីម៉ូតូបុកជាមួយរថយន្ត លើផ្លូវលេខ១៤០ ត្រង់ចំណុចភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មុនកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខតាកែវ1X-7783 អ្នកបើកបរឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ(ស្លាប់) រស់នៅភូមិសារ៉ាម ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងត្បួងទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើបានបុកជាមួយរថយន្តគ្រឿង ម៉ាកកាម៉ារី បាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-6972 ។
អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ(គេចខ្លួនក្រោយពេលកើតហេតុ) ដែលកំពុងបើកបរបញ្ជ្រាសទិសគ្នា ពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។
សមត្ថកិច្ចបានបន្តទៀតថាក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើវាស់វែងព្រមទាំងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំពោះវត្ថុតាងទាំង២គ្រឿង រក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគង