ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្ត១គ្រឿងម៉ាក Lexus rx300 ពណ៍ទឹកមាស ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A- 9163 បើកបរក្នុងទិសដៅពីលិចទៅកើត បានបើកជែង (វ៉ា) បណ្ដាលឱ្យប៉ះរថយន្តម៉ាក HYUNDAI (ប្រភេទឡានក្រុង) ក្នុងទិសដៅស្របគ្នាបណ្ដាលឱ្យរថយន្តម៉ាកឡិចស៊ីសក្រឡាប់តែម្ដង កាលពីវេលាម៉ោង ១០ និង៥នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែតលេខ ៣៥៤-៣៥៥ ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
រថយន្ត១គ្រឿងម៉ាក Lexus rx300 ពណ៍ទឹកមាស ពាក់ផ្លាកលេខ ពោធិ៍សាត់ 2A- 9163 បើកបរដោយ ឈ្មោះ ង៉ែត មិថុនា ភេទប្រុស អាយុ២៧ ឆ្នាំ បច្ចុប្បន្ន រស់នៅ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង និងអ្នករួមដំណើរចំនួន១០នាក់ រងរបួសស្រាល និងម្នាក់រងរបួសធ្ងន់។
ចំណែករថយន្តមួយគ្រឿងទៀត ម៉ាក HYUNDAI (ប្រភេទឡានក្រុង) ពណ៌សលាយបៃតង និង ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6255 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់។