មានប្រភពបែកធ្លាយមួយបានប្រាប់មកកាន់ទីភ្នាក់ងារអង្គភាពសារព័ត៌មាន អេចអរញូស៍ធីវវី (HRNEWSTV)ថា សណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានយកចំណីផ្លូវដែលជាដីសាធារណៈរបស់រដ្ឋធ្វើជាចំណតរថយន្តដើម្បីយកលុយ។
តាមប្រភពបែកធ្លាយខាងលើបានឲ្យដឹងបន្តទៀតដែរថា នៅជិតផ្សាររាត្រីទល់មុខមាត់ទន្លេ គឺខាងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ បានប្រមូលលុយពីចំណត់រថយន្តខាងលើនេះជាយូរណាស់មកហើយតែមិនសូវមានបងប្អូនអ្នកសារព័ត៌មានបានដឹងដោយស្មានថាម្ចាស់រថយន្តយកមកចតដោយគ្មានបង់លុយឲ្យខាងណា។