ដំណឹងបឋម! ស្វាមីម្ចាស់ផលិតផល Lakamo បានទទួលមរណៈភាពហើយ ដោយមានករណីចាប់ជម្រិត និងបានបា.ញ់សម្លា.ប់ ជនរងគ្រោះម្នាក់ ស្លាប់នៅក្នុងផ្ទះ ស្ថិតនៅសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ចំណែក ជនសង្ស័យ ក៏បានបា.ញ់សម្លា.ប់ ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះ កើតឡើងកាលពីយប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះ ឈួរ ឈុនហួរ អគ្គនាយករងក្រុមហ៊ុន ព្រីមៀរ៍ ផាក។ បើតាមប្រភពបានបង្ហើបឱ្យដឹងថា មានជនរងគ្រោះជាបុគ្គលល្បីក្នុងបណ្ដាញសង្គម Tik Tok ម្នាក់ ត្រូវជនសង្ស័យចាក់ត្រូវក្រោមចង្ការ បច្ចុប្បន្នបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យកាលម៉ែត្រ៕LLP