ថ្មីៗនេះ ស្រ្តីម្នាក់ដែលមានគណនេយ្យអាខោនហ្វេសប៊ុកឈ្មោះ ថាវរី មាសបង ឈ្មោះពិត អ៊ុន សុថាវរី បានរងភាពអយុត្តិធម៌យ៉ាងខ្លាំងដោយលោក មាស ឫទ្ធី អធិការស្រុកព្រះនេត្រព្រះបានលង់លោមប្រលោមថ្នាក់នៅក្នុងផ្ទះសំណាក់រហូតបានសម្រេចមានផ្ទៃពោះពីរខែដោយមិនទទួលខុសត្រូវទៅតាមទង្វើដែលខ្លួនបានប្រព្រឹត្តមកលើរូបនាង ។
រឿងហេតុបណ្តាលឱ្យអ្នកនាង អ៊ុន សុថាវរី មានផ្ទៃពោះពីរខែគឺគាត់ បានធ្វើដំណើរពីភ្នំពេញទៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដើម្បីប្តឹងទៅបុគ្គលឈ្មោះ សែន សំណាង ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរជាអង្គរក្ស បានខ្ចីប្រាក់ចំនួន៥៥០០$ បន្ទាប់មកនាងបានដាក់ពាក្យប្តឹងនៅអធិការដ្ឋានស្រុកព្រះនេត្រព្រះ និង បានជួបជាមួយលោក មាស ឫទ្ធី ដែលជាអធិការស្រុក និងបានរៀបរាប់រឿងរ៉ាវគ្រប់យ៉ាងឱ្យគាត់ដឹងនិងពឹងពាក់គាត់ឱ្យជួយរកយុត្តិធម៌ដោយសារតែរាងល្ងាចហើយគាត់ក៏បាននិយាយថាចាំស្អែកគាត់ធ្វើការឱ្យរួចលោកអធិការក៏ជូនអ្នកនាងថាវរីដល់មុខផ្ទះសំណាក់ដែលនាងជួលបន្ទប់ស្នាក់នៅបណ្តោះអាសន្ន លុះពេលដែលអ្នកនាងថាវរីកំពុងតែនៅក្នុងបន្ទប់គឺឈ្មោះ មាស ឫទ្ធី ជាអធិការស្រុកព្យាយាមខលសួរនាំអូសក្រឡា និងសូមទៅដេកជាមួយក្នុងផ្ទះសំណាក់តែអ្នកនាងថាវរីបដិសេធនិងបាននិយាយថាខ្ញុំអស់កម្លាំងសូមគេងមុនហើយតែគាត់ព្យាយាមតេមករហូតតែមិនលើក លុះព្រឹកឡើងគាត់ក៏ទៅសួរម្ចាស់ផ្ទះរកលេខបន្ទប់រួចក៏ទៅដល់មុខបន្ទប់តែម្តង ហើយគោះទ្វារក៏និយាយថាគាត់ជាអធិការស្រុកព្រះនេត្រព្រះមានការនិយាយជាមួយតែអ្នកនាងថាវរីមិនព្រមបើកទ្វារ តែលោក មាស រិទ្ធី ដែលជាអធិការស្រុកព្រះនេត្រព្រះបានឱ្យម្ចាស់ផ្ទះគោះទ្វារបន្ទប់ឱ្យ ណាមួយម៉ោង១០ព្រឹកទៅហើយគិតថាមិនអីក៏ព្រមបើកទ្វារឱ្យគាត់ចូល រួចក៏បើកទ្វារចំហរចោល អ្នកនាង ថាវរី ក៏សូមចូលបន្ទប់ទឹកសិនដើម្បីលប់មុខ និង សម្អាតខ្លួន ពេលចេញមកវិញក៏ត្រូវបានលោកអធិការនោះធ្វើការចាប់រំលោភតែម្តងក៏បាននិយាយថាកុំមាត់យើងសុទ្ធតែឆ្លងកាត់រួចហើយរឿងអញ្ចឹងៗ ហើយសន្យាថានិងទទួលខុសត្រូវគ្រប់រឿង និងទារលុយពីបុគ្គលឈ្មោះ សែន សំណាង ឱ្យទាំងអស់ ហើយលួងលោមឱ្យស្ងាត់ស្ងៀមគាត់ធ្វើគ្រប់យ៉ាងតែមកដល់ពេលឥឡូវនេះធ្វើឱ្យអ្នកនាងមានផ្ទៃពោះពីរខែរួចទៅហើយមិនព្រមដឹងឮរឿងអ្វីទាំងអស់ បែជាបង្ខំឱ្យគាត់យកកូនចេញនឹងមិនមានដំណោះស្រាយអ្វីមួយសមស្រប ទើបគាត់ដាច់ចិត្តទម្លាយភ័ស្តតាងនិងពឹងអ្នកសារព័ត៌មានឱ្យជួយផ្សព្វផ្សាយដើម្បីឱ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឱ្យគាត់ដែលជាស្រ្តីទន់ខ្សោយ៕