ភ្នំពេញ ៖ អ្នកលក់ ត្រីពីរនាក់បងប្អូន ជិះម៉ូតូឌុបគ្នា សង្ស័យងងុយដេក ជ្រុលចង្កូត ទៅបុករបងផ្ទះប្រជាពលរដ្ឋ បណ្តាលអោយ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ កាលពីព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ ជនរងគ្រោះទាំងពីរនាក់ ជាជនជាតិវៀតណាម ដោយខាងស្រីជាបង និងប្រុសជាប្អូន៕