ថ្ងៃក្រោយឲ្យរាង! ទីបំផុត សមត្ថកិច្ច បញ្ជូនខ្លួន លោក​ គង់ សុខសែង ហៅ ដែន សូនី ទៅតុលាការ ពាក់ព័ន្ធករណី ហិ.ង្សា លើនារីម្នាក់

ភ្នំពេញ ៖ នគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួន ឈ្មោះ គង់ សុខសែង ហៅ ដែន សូនី ទៅតុលាការ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ ក្រោយបែកធ្លាយ វីដេអូរ ប្រើប្រាស់ហិង្សា យ៉ាងព្រៃផ្សៃ លើនារីម្នាក់ កាលពីដើមខែធ្នូ ឆ្នាំ២០២៣។ ក្រោយពីសមត្ថកិច្ចបានកោះហៅ ឈ្មោះ គង់ សុខសែង ហៅ ដែន សូនី និងនារីរងគ្រោះ  មកបំភ្លឺនៅមុខសមត្ថកិច្ចរួចហើយ ពួកគេទាំងពីរនាក់ បានសារភាព មិនមែនជាវិឌីអូ លេងសើច ឬហៅថា “Prank” អ្វីនោះទេ ពួកគេទទួលស្គាល់ការពិតថា លោក ដែន សូនី បានប្រើហិង្សារដាក់ទៅលើនារីរងគ្រោះ ពិតមែន៕

CATEGORIES
Share This