កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករាបានចុះធ្វើរដ្ឋបាលនៅតំបន់បុរីកីឡា ដែលជាតំបន់ស្មុគស្មាញ មានក្រុមក្មេងទំនើងប្រមូលផ្ដុំគ្នា ប្រើប្រាស់សារធាតុញៀន ធ្វើឱ្យប្រជាពលរដ្ឋដែលនៅតំបន់នោះមានការភ័យព្រួយ ទើបកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះធ្វើរដ្ឋបាល ជាប្រចាំ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនពលរដ្ឋឲ្យបានល្អប្រសើរ។ប្រតិបត្តិការចុះត្រួតពិនិត្យនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយមានការណែនាំ ពីលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដឹកនាំផ្ទាល់ដោយលោក ណុប ផា អភិបាលរងខណ្ឌ និងលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាល៧មករា ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានត្រួតពិនិត្យ និងឃាត់ខ្លួនមនុស្សប្រុសស្រីមួយចំនួន និងដកហូតសារធាតុញៀនមួយចំនួនផងដែរ។P27