ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី២នាក់ លាក់គ្រឿងញៀន ក្នុងកញ្ចប់នំ

ខេត្តបន្ទាយមានជ័យ ៖ ខំលាក់ដែរប៉ុន្តែលាក់មិនជិត! ឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី២នាក់ លាក់គ្រឿងញៀន ក្នុងកញ្ចប់នំ។ ការឃាត់ខ្លួននេះធ្វើឡើង កាលពីម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅចំណុចមុខ អធិការដ្ឋាននគរបាលស្រុកស្វាយចេកលើ ផ្លូវជាតិលេខ៥៦A ភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យឈ្មោះ គ្រិល វិលេន ភេទប្រុស អាយុ៣៣ឆ្នាំ និង ឈ្មោះ យឹក ធារី ភេទស្រី អាយុ២៧ឆ្នាំ។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ កំពុងសួរនាំ នៅអធិការដ្ឋាននគរបាលស្រុក៕P27