ថ្ងៃអាទិត្យ ៧រោច ខែផល្គុនឆ្នាំថោះ បញ្ចស័ក ពស២៥៦៧ ត្រូវនឹងថ្ងៃ ទី៣១ ខែមិនា ឆ្នាំ២០២៤ ដោយទទួលបានបទបញ្ជាពីឯកឧត្តមឧត្តមសេនីយ៍ឯក ជួនណារិទ្ទ អគ្គស្នងការរងនឹងជាស្នងការនគរបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌនិងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក វរះសេនីយ៍ឯក ហួរម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌបានសហការណ៍ជាមួយអធិការដ្ឋាននគរបាលខណ្ឌមានជ័យធ្វេីការស្រាវជ្រាវបង្រ្កាបករណី លួចមានស្ថានទម្ងន់ទោសដោយកាប់គាស់ទម្លុះទម្លាយយកម៉ូតូចំនួន០៤គ្រឿងនៅត្រង់ចំណុចផ្ទះជួលលេខ២១៨A ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែមិនា ឆ្នាំ២០២៤ វេលាម៉ោង ប្រហែល០១:៣០នាទីរំលងអាធ្រាត ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដេីម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕