មន្រ្តីជំនាញ ក.ប.ប បានបន្តច្រះត្រួតពិនិត្យតាមទីតាំងក្នុងខេត្តរបស់ខ្លួនស្ថានីយដេប៉ូប្រេងឥន្ធនះ
ចំនួន ២៧ទីតាំង ស្ថិតនៅក្នុង ៖ ១. ស្រុកមោងឬស្សី ខេត្តបាត់ដំបង ២. ស្រុកពារាំង និង ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ៣. ស្រុកកណ្តៀង ស្រុកភ្នំក្រវ៉ាញ ស្រុកវាលវែងនិងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ៤. ស្រុកស្វាយលើ ខេត្តសៀមរាប ៦. ភូមិសាស្ត្ររាជធានីភ្នំពេញ។
ប្រតិបត្តិការខាងលើ មន្រ្តីជំនាញ ក.ប.ប បានចុះត្រួតពិនិត្យប្រើពេលអស់២ថ្ងៃ គឺថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០២២នេះ ត្រូវបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ១៦ទីតាំង មិនមានអនុលោមភាពក្នុងអាជីវកម្មរបស់ខ្លួន ដែលផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
យោងតាមលទ្ធផលនៃការត្រួតពិនិត្យ និងបទល្មើសជាក់ស្តែង មន្ត្រីយើងបានចាត់វិធានការពិន័យអន្តរការណ៍ភ្លាមៗនៅនឹងកន្លែង ដើម្បីឱ្យមានការកែប្រែ។