ខេត្តកំពត ៖ កាលពី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ គួរឱ្យអាសូរណាស់ ក្មេងប្រុសស្រី២នាក់បងប្អូនបង្កើត ចុះងូតទឹកស្រះជិតផ្ទះ បណ្តាលឱ្យល.ង់ទឹកស្លាប់បាត់បង់ជីវិតទាំង២នាក់ នៅភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្មេងរងគ្រោះដែលបាត់បង់ជីវិតទាំង២នាក់នេះ ម្នាក់ឈ្មោះហាង កញ្ញា ភេទស្រី អាយុ១១ឆ្នាំ ជាបង និងម្នាក់ទៀតឈ្មោះហាង សារុន ភេទប្រុស ត្រូវជាប្អូន ។ ក្មេងរងគ្រោះទាំង២នាក់បងប្អូនរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
មុនពេលកើតហេតុ គាត់ជាម្ដាយមិនបាននៅផ្ទះទេ គឺរវល់ទៅផ្សារកំពង់ត្រាច ហើយកូនៗទាំងពីរនាក់នៅផ្ទះ ។ ឪពុកម្ដាយបានត្រឹមតែបង្ហូទឹកភ្នែកតែប៉ុណ្ណោះ ដោយសារតែម្ដាយឪពុកនិកមិនស្មានថាកូនៗនាំគ្នាចុះងូតទឹកលេង បណ្ដាលឱ្យល.ង់ស្លា.ប់ តាំងពីវេលាម៉ោងប្រហែល9ព្រឹក លុះដល់ម្ដាយត្រឡប់មកពីផ្សារនៅម៉ោង12ថ្ងៃត្រង់ ទើបភ្ញាក់ផ្អើលរឿងបាត់កូនៗ ក៏ដើររក ទើបឃើញខោអាវនៅមាត់ស្រះ ទើបដឹងថាពួកគេទាំងពីរនាក់លង់ទឹកស្លាប់ទាំង២នាក់តែម្តង ៕