រថយន្តម៉ាស្តាមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AM-0039 បានបើកបុករឺម៉កកង់បីខ្មែរមួយគ្រឿង រួចបន្តបើករថយន្តរត់ចេញពីគោលដៅ
ចំណុចខុនដូមួយកន្លែងស្ថិតនៅចំណុចបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ មកដល់ចំណុចមុខសាលាឥន្រ្ទទេវី នៅជិតផ្សារមាន់អាំង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវចាប់បានរថយន្ត និងម្ចាស់រថយន្ត នៅវេលាម៉ោង៨ និង៣០នាទីយប់នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់រថយន្តដែលបង្កហេតុចុះពីលើរថយន្តមកធំក្លិនគ្រឿងស្រវឹងហើយមានសភាពបាត់បង់ម្ចាស់ការលើខ្លួនឯងខ្លះ ដោយម្ចាស់រឺម៉កកង់បីទាមទារសំណង៣០០០ដុល្លារតែខាងជនបង្កមិនព្រមសងសំណងសមត្ថកិច្ចក៏បញ្ជូនរថយន្ត ម្ចាស់រថយន្ត និង ម្ចាស់រឺម៉កកង់បី និងរឺម៉កកងបីទៅដោះស្រាយគ្នានៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។