ដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧.៧២គីឡូក្រាម

 

នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ មន្រ្តីជំនាញសាខា ក.ប.ប ខេត្តរតនគិរី បានចុះត្រួតពិនិត្យគុណភាពទំនិញជាពិសេសអាល់កុល គ្រឿងហូបចុក ភេសជ្ជៈនានា នៅតាមបណ្តាលផ្ទះលក់ទំនិញ ផ្សារ ស្ថិតក្នុងក្រុងបានលុង ខេត្តរតនគិរី

លទ្ធផលនៃការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ក.ប.ប ពុំបានរកឃើញមានការដាក់លក់អាល់កុលក្លែងក្លាយនោះទេ ដោយឡែកបានរកឃើញនិងដកហូតទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៥៧.៧២គីឡូក្រាម។