មន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការត្រួតពិនិត្យនៅសិប្បកម្មផលិតស្ករត្នោតចំនួន ៣ទីតាំង ស្ថិតក្នុងឃុំភ្នំតូច ឃុំឧត្តុង្គ ខេត្តកំពង់ស្ពឺ ដើម្បីធ្វើតេស្តបឋមរកសារធាតុគីមីហាមឃាត់លើស្ករត្នោត ក៏ដូចជាផ្ទៀងផ្ទាត់ឯកសារគតិយុត្ត។
លទ្ធផល មន្ត្រីជំនាញ ក.ប.ប ពុំបានរកឃើញភាពមិនប្រក្រតីលើសិប្បកម្មទាំងបីទីតាំងនោះទេ ដោយឡែកបានធ្វើការដកយកសំណាកគំរូមួយចំនួនបញ្ជូនមកនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតផងដែរ។