សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមដាក់កម្រងផ្កា រំឭកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងសង្គ្រាមពីអតីតនៅរដ្ឋធានីវៀងចន្ទន៍ បន្ទាប់មកទៀត សម្តេច ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការរៀបចំដោយ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅរដ្ឋធានីវៀងចន្ទន៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមដាក់កម្រងផ្កា រំឭកដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងសង្គ្រាមពីអតីត នៅវិមាន Unknown Soldier Monument បន្ទាប់មកទៀត សម្តេចមហាបវរធិបតី ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការរៀបចំដោយ ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃចន្ទ ទី២៥ មីនា ២០២៤។