ក្រុមភេរវករ ISIS បានវាយប្រហារទីកន្លែងប្រគុំតន្ត្រីមួយ នៅរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។ រហូតដល់ពេលនេះ អ្នកស្លាប់មានប្រមាណ ៦០នាក់ និងរងរបួស ១៤៥នាក់។
នៅមុនពេលកើតហេតុ អាមេរិកបានទទួលព័ត៌មានចារកម្ម អំពីផែនការភេរវរកម្មរបស់ក្រុមជ្រុលនិយមមួយ ដែលគ្រោងនឹងវាយប្រហារទៅលើទីប្រជុំជននៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងបានជូនជាព័ត៌មានទៅអាជ្ញាធររុស្សី រួចហើយផងដែរ៕