បុកស្លាប់បុករបួស!និស្សិតឆ្នាំទី៤ពីរនាក់ជិះម៉ូតូឌុបគ្នាដល់ចំណុចកើតហេតុនៅលើស្ពានព្រែកព្នៅក៏ជ្រុលចង្កូតទៅបុករថយន្តធុនធំ១គ្រឿងដែលខូចលើស្ពានដោយមិនបានដាក់សញ្ញាបណ្តាលឲ្យស្លាប់១នាក់និងរងរបួសធ្ងន់១នាក់

គ្រោះថ្នាក់ចរាចរណ៍មួយករណីទៀតហើយ នារី២នាក់ ជិះម៉ូតូមកដល់ចំណុចលើស្ពានព្រែកព្នៅ ក៏ជ្រុលចង្កូតទៅបុករថយន្តធន់ធំ១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយយីឌុបពាក់ស្លាកលេខ ភ្នំពេញ (4A_6242 ) ចំពីខាងក្រោយពេញទំហឹង បណ្តាលឲ្យបែកក្បាលស្លាប់១នាក់និងរងរបួសធ្ងន់១នាក់ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅខាងលិចស្ពានព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារី២នាក់ដែលជិះម៉ូតូជានិស្សិតឆ្នាំទី៤ មុនពេលកើតហេតុ
នារី២នាក់ដែលជានិស្សិតឆ្នាំទី៤បានជិះម៉ូតូឌុបគ្នា ត្រឡប់ទៅផ្ទះវិញ ឆ្លងកាត់ស្ពានព្រែកព្នៅ ដល់ចំណុចកើតហេតុនៅលើស្ពានព្រែកព្នៅក៏ជ្រុលចង្កូតទៅបុករថយន្តធុនធំ១គ្រឿងដែលខូចលើស្ពានព្រែកព្នៅដោយមិនបានដាក់សញ្ញាបណ្តាលឲ្យបែកក្បាល ស្លាប់១នាក់និងរងរបួសធ្ងន់១នាក់។