សូមបង្កើនការប្រុងប្រយ័ត្ន ចូលឆ្នាំ២០២៤ អគ្គិភ័យឆាបឆេះច្រើនកន្លែង

អគ្គិភ័យឆាបឆេះរោងចក្រ អ.ជី ហ៊្វូតវែរ មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្បែរផ្សារបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល នៅវេលាម៉ោង៥ជាងល្ងាចនាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

ខណៈពេលអគ្គិភ័យកំពុងឆាបឆេះ កម្លាំងសមត្ថកិច្ចបង្ការ សង្គ្រោះ និងពន្លត់អគ្គីភ័យបានចេញរថយន្តជាច្រើនគ្រឿង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។