ចេញផ្សាយ,ថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ដោយទីភ្នាក់ងារសារព័ត៌មានអេចអញូស៍ធីវី(HRNEWSTV)
ប៉ោយប៉ែត÷ បើយោងតាមប្រភពអ្នកញៀនល្បែងថា(G9ktv)ដែលមានទីតាំងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាកន្លែងបង្កប់ទូរហ្គេមបាញ់ត្រីដោយគ្មានច្បាប់អនុញ្ញាតកំពុងបើកលេងយ៉ាងសប្បាយដោយមិនខ្លាចអាជ្ញាធរឡើយ។
កន្លងមក(G9ktv)នេះសមត្ថកិច្ចបានចុះបង្ក្រាបម្តងរួចមកហើយដែរដោយពាក់ព័ន្ធក្នុងការលក់ថ្នាំ ព្រមទាំងបានដកសមត្ថកិច្ចម្នាក់ហើយដែរ ក៏ប៉ុន្តែបច្ចុប្បន្ននេះ(G9ktv)ខាងលើនៅតែអាចដំណើរការបានធម្មតា។
មហាជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតសូមសំណូមពរទៅដល់ថ្នាក់ដឹកនាំមេត្តាពិនិត្យមើលនិងចាត់វិធានការដើម្បីបង្ក្រាបនិងបិទទីតាំង ktv ខាងលើនេះផងទាន ដើម្បីភូមិឃុំមានសុវត្ថិភាព។
ទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)រង់ចាំការបំភ្លឺពីមន្រ្តីជំនាញពាក់ព័ន្ធតាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ P27