ករណីឆេះរថយន្តធុនតូចចំនួនមួយគ្រឿង​កំពុងបើកបរលើផ្លូវ​ ស្ថិតនៅជិតផ្សារគ្លូប៊ល ហៅស៍ ក្រុង បាត់ដំបង

ខេត្ត​បបាត់ដំបង៖ ថ្ងៃ ពុធ ៤កើត ខែ ផល្គុន ឆ្នាំ ថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១២:០០ នាទីថ្ងៃត្រង់ នៅត្រង់ចំណុចផ្លូវវាងក្រុងជិតទីតាំងផ្សារគ្លូប៊ល ហៅស៍ ភូមិ អង់ សង្កាត់ អូរចារ ក្រុង បាត់ដំបង  ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើងបណ្តាលឲ្យឆេះរថយន្តធុនតូចចំនួនមួយគ្រឿង​កំពុងបើកបរលើផ្លូវ​ ម៉ាក ស្តារិច ពណ៌​ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AZ.6970 ដែលជាអ្នកបើកបរ បានរត់ចោលរថយន្ត។
+​ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនីប្រព័ន្ធភ្លើងក្នុងរថយន្ត​បណ្តាល​ឲ្យ​ឆាប​ឆេះ​តែម្តង​។
+​ កងកម្លាំង​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​ ពុំបានចេញរថយន្តពន្លត់អគ្គិភ័យជួយ​សង្គ្រោះ​ទេ ដោយមានរថយន្តរបស់ស្ថានីយប្រេងឥន្ធនៈតេលាចេញជួយ​អន្តរាគមន៍​ពន្លត់។ប្រភព៖ នាយកដ្ឋាននគរបាលបង្កាពន្លត់អគ្គិភ័យនិងសង្រ្គោះ