ចេញផ្សាយ,ថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤ ដោយទីភ្នាក់ងារសារព័ត៌មានអេចអញូស៍ធីវី(HRNEWSTV)
ខេត្តតាកែវ÷ ទីតាំងផលិតបារីខុសច្បាប់ ១កន្លែងស្ថិតនៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ កំពុងដំណើរការផលិតយ៉ាងសកម្ម ដោយគ្មានមន្រ្តីជំនាញណាម្នាក់នៅក្នុងមូលដ្ឋានអើពើរ។ ចំណុចទីតាំងផលិតបារីខុសច្បាប់នេះមានការយាមយ៉ាងតឹងរឹងដោយមិនអនុញ្ញាតឲ្យអ្នកណាម្នាក់ ចេញ ចូល ផ្ដេសផ្ដាស។ ករណីនេះត្រូវគេសង្ស័យថា ឈ្មួញជាអ្នកផលិតបារីនោះជាថៅកែជនជាតិចិនកំពុងសម្រុកផលិតបារី ដើម្បីនាំចេញទៅប្រទេសជិតខាងតាមច្រកព្រំដែនក្នុងភូមិសាស្ត្រខេត្តតាកែវ។
បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ទីតាំងផលិតបារីនេះស្ថិតនៅលើផ្ទៃដីធំមួយជាឃ្លាំងដែលមានឈ្មោះថា អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) ដោយមានសន្តិសុខជនជាតិខ្មែរយាមកាមយ៉ាងតឹងរឹងដោយមានការប្រុងប្រយ័ត្ន។
ទីតាំងផលិតបារីខុសច្បាប់ ១កន្លែងខាងលើត្រូវបានប្រជាពលរដ្ឋនៅចំណុចនោះបានដឹងគ្រប់គ្នា ដោយមិនអនុញ្ញាតឲ្យមាន ការចេញ ចូល ផ្ដេសផ្ដាសនោះឡើយ។ ប្រជាពលរដ្ឋបានប្រាប់ថា ទីតាំងផលិតបារីខាងលើនេះឃេីញមានរថយន្តដឹកបារីចេញចូលជារៀងរាល់ថ្ងៃ បន្ទាប់មកដឹកបន្តឆ្ពោះទៅតាមផ្លូវជាតិលេខ២ ចូលទៅទីរួមខេត្តតាកែវ ទំនងជានាំចេញទៅប្រទេសវៀតណាម តាមច្រកភ្នំដិនស្រុកគិរីវង់ ឬច្រកស្រុកបុរីជលសារ។
ហេតុដូច្នោះហើយ សូម លោកនាយឧត្តមសេនីយ៍ មៀច សុផាន់ណា ប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងលោក ឈាង ផាន់ណារ៉ា ស្នងការខេត្តតាកែវ មេត្តាចាត់មន្រ្តីជំនាញចុះទៅពិនិត្យនិងមានវិធានការតាមផ្លូវច្បាប់ផង។
យ៉ាងណាក៏ដោយទីភ្នាក់ងារសារព័ត៌មាន អេចអញូស៍ធីវី(HRNEWSTV)រង់ចាំការបំភ្លឺ ពីម្ចាស់ ឬតំណាងឃ្លាំង អិលខេហ្សិតអេចអេសធី ( LKZ HST STORE ) និងមន្រ្តីជំនាញពាក់ព័ន្ធតាមរយៈលេខទូរស័ព្ទ÷ ០៧៧ ៣៤០ ០៥៩/០៩៨ ៣៨៦ ៤៤៩ ៕ សូមអរគុណ