(ប្រទេសឡាវ)៖ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រវាងរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នាឱកាសនៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន លើកទី៣០ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដោយសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៤ ក្នុងគោលបំណងដើម្បីស្ដាប់បទបង្ហាញអំពីគម្រោងសកម្មភាព អាទិភាពការ និងគំនិតផ្ដួចផ្ដើមសម្រាប់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក៏ដូចជាដើម្បីពិចារណាលើអនុសាសន៍ និងកិច្ចសហប្រតិបត្តិការនានា ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន
ក្នុងន័យពង្រឹងយន្ដការពិគ្រោះយោបល់ជាមួយវិស័យឯកជនក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
(Luang Prabang, Lao PDR): On the morning of Saturday 9 March 2024, Her Excellency CHAM Nimul, Minister of Commerce and ASEAN Economic Minister for Cambodia, led Cambodia’s delegation to participate in the Consultation with the ASEAN Economic Ministers (AEM) and the ASEAN Business Advisory Council (ASEAN-BAC), on the sidelines of the 30th ASEAN Economic Ministers’ Retreat in Luang Prabang, Lao PDR. This consultation was organized by Lao PDR as the Chair of ASEAN in 2024 in order to be briefed on the ASEAN Business Advisory Council’s legacy projects, priorities, and initiatives for 2024, as well as to consider their recommendations and possible areas of collaboration with the ASEAN Business Advisory Council for strengthening private sector engagements in ASEAN economic integration. ប្រភព: ក្រសួងពាណិជ្ជកម្ម