ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បណ្ដេញមន្ដ្រីនគរបាល ៥៩រូប ចេញពីក្របខណ្ឌ ក្រោយល្មើសវិន័យ របស់កងកម្លាំង

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសបណ្ដេញមន្ដ្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សរុបចំនួន៥៩រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ក្រោមហេតុផលល្មើសវិន័យកងកម្លាំង។

មន្ដ្រីនគរបាលដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនោះមាន៖
១. ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ចំនួន៣នាក់
២. ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ចំនួន៣នាក់
៣. ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន៦នាក់
៤. ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចំនួន៤នាក់
៥. ស្នងការដ្ឋាននគរបាលខេត្តក្រចេះ ចំនួន៣នាក់
៦. ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ចំនួន១នាក់
៧. ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន១នាក់
៨. ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំនួន១នាក់
៩. ស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន៤នាក់
១០. ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន៣នាក់
១១. ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំនួន៦នាក់
១២. ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចំនួន១នាក់
១៣. ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ចំនួន២នាក់
១៤. ស្នងការដ្ឋាននគរបាលខេត្តកំពត ចំនួន២នាក់
១៥. ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន៥នាក់
១៦. ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន១នាក់
១៧. ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៣នាក់៕