ព្រះគ្រូចៅអធិការវត្ត គិរីសាលវ័ន បានទទួលកំហុស យល់ព្រម កែសម្រួលកុដិឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា

ព្រះគ្រូចៅអធិការ គណៈសង្ឃ អាចារ្យ និងគណៈកម្មការវត្ត គិរីសាលវ័ន ហៅវត្តថ្មី ស្ថិតនៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចេញសេចក្តីប្រកាសព័ត៌មានថា វត្តមានការធ្វេសប្រហែសចំពោះរចនាបទកុដិជាសំណង់ខ្មែរ និងសន្យាធ្វើការកែប្រែ ព្រមទាំងមិនឲ្យមានកំហុសដដែលៗនេះ កើតឡើងម្តងទៀតឡើយ។

១. ទទួលស្គាល់ថាពិតជាមានការធ្វេសប្រហែសគិតគូរមិនបានដិតដល់ពិតមែន ពាក់ព័ន្ធនឹងរចនាបថនេះ។

២. វត្តយល់ព្រមកែសម្រួលឡើងវិញ ដោយយកតាមរចនាបថខ្មែរ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។

៣.តទៅមុខទៀត គណៈសង្ឃវត្ត ប្តេជ្ញាដឹកនាំទីអារាមនេះ ដោយអនុវត្តទៅតាមលក្ខខណ្ឌច្បាប់អនុញ្ញាត ដោយមិនឲ្យមានបញ្ហាបែបនេះកើតឡើងជាថ្មីទៀតឡើយ។