កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឧត្ដមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន បានដឹកនាំ កម្លាំងល្បាត ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានប្រទះឃើញ ជនសង្ស័យ ៣នាក់ ជិះ២ម៉ូតូ ធ្វើសកម្មភាព ឆក់កាបូបទៅលេីបុរសម្នាក់ តែមិនបានសម្រេច បណ្តាលឱ្យ ជនរងគ្រោះដួលបោកក្បាលរងរបួសធ្ងន់ ចំណែកឯជនសង្ស័យត្រូវបាន សមត្ថកិច្ចជំនាញ ប្រដេញដល់ម្តុំ បុរីកីឡា ធ្វើការឃាត់ខ្លួនបានម្នាក់ និង២នាក់ទៀត រត់គេចខ្លួនបាត់ស្រមោល។
_ហេតុការណ៍កើតហេតុនៅប្រហែល ម៉ោង១០យប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅមុខសាលាបាក់ទូក សង្កាត់ផ្សារអូឫស្សី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ
បច្ចុប្បន្នជនសង្ស័យខាងលេីត្រូវបាន បញ្ចូនទៅ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដេីម្បីសាកសួរនាំបន្ថែម ចាត់ការតាមនិតិវិធីច្បាប់…។P27