បច្ចុប្បន្ននេះ ភ្ញៀវទេសចរណ៍បរទេសជាច្រើននាក់ ធ្វើដំណើរមកពីប្រទេសសហរដ្ឋអាមេរិក មកពីប្រទេសបារាំង មកពីប្រទេសជប៉ុន បាននាំគ្នាមកជិះរទេះគោធ្វើដំណើរកម្សាន្តមើលតាមភូមិឋានរបស់ប្រជាពលរដ្ឋ បន្តចូលទៅទស្សនាវិហារបុរាណក្នុងវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ស្ថិតក្នុងភូមិ តាហាង ឃុំ កំពង់ត្រឡាច ស្រុក កំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង។
ទេសចរណ៍ សហគមន៍ សមាគមរទេះគោ បានរកចំណូលបានជាប្រចាំថ្ងៃពីភ្ញៀវបរទេសដែលធ្វើដំណើរមកពីអាមេរិក បារាំង ជប៉ុន ចូលទៅទស្សនាក្នុងវិហារបុរាណក្នុងវត្តពោធិ៍រុក្ខារាម ហៅវត្តកំពង់ត្រឡាចលើ ដើម្បីមើលរូបគំនូរពីសម័យបុរាណដែលមានអាយុកាលជាង៣០០ឆ្នាំ។